(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណជាង១០ម៉ឺននាក់ នៅទូទាំងខេត្ត នាព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១ នៅស្រុកអូររាំងឪ។
រាជធានីភ្នំពេញ៖ លោក ម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា វិស័យព័ត៌មាននាពេលបច្ចុប្បន្ន កាន់តែមានភាពទូលំទូលាយ និងរីកចំរើន ដោយការរីកចំរើនមួយនេះ បានផ្ដល់ឱកាសកាន់តែសំបូរបែប ឲ្យមហាជនបានដឹង ពីដំណឹងគ្រប់ទិសទី។ ប៉ុន្តែលោកក៏បានរំឭកថា មានអ្នកព័ត៌មានមួយចំនួន ក៏បានដើរតួខុសតួនាទី បណ្ដាលឲ្យវិជ្ជាជីវៈទទួលការរិះគន់ផងដែរ។ លោកបានបន្ថែមថា «វិស័យសារព័ត៌មាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការបញ្ជួនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅកាន់មហាជនគ្រប់រូបភាព ដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាលៈទេសៈណាក៏ដោយ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ជួនព័ត៌មានទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស កូវីដ១៩» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។ ដោយសារតែមានការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ជាពិសេសកូវិដ១៩ បំប្លែងថ្មី ដែលតា (Delta) យ៉ាងគំហុកមកលើប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ទើបក្រសួងសយខាភិបាល សម្រេចរៀបចំពិធិបើកយុទ្ធនាការជាលក្ខណៈថ្នាក់ជាតិ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកស្រី ឱ...
(ភ្នំពេញ)៖ គម្រោងនៅកម្ពុជារបស់អង្គការសត្វស្លាបអន្តរជាតិ (Birdlife International Cambodia Program) នៅថ្ងៃនេះ បានឱ្យដឹងថា សត្វត្រយងយក្ស គឺជាប្រភេទបក្សីដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក ហើយបក្សីប្រភេទនេះ ក៏ជានិមិត្តរូបបក្សីតំណាងអត្តសញ្ញាជាតិរបស់កម្ពុជាផងដែរ។ ដោយឡែកដែនជម្រកសត្វព្រៃលំផាត់បាន និងកំពុងគាំទ្រដល់ការរស់នៅរបស់សត្វត្រយងយក្សរបស់កម្ពុជានេះ។ បើតាមប្រភពខាងលើ ក្រុមការងារអង្គការសត្វស្លាបអន្តរជាតិ នៅដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងស្វែងរក និងកំណត់ទីតាំងពងកូនរបស់បក្សីត្រយងយក្សនេះ ដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយហេតុថាសត្វនេះពងកូននារដូវវស្សា ដូច្នេះការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។ ប៉ុន្តែជាលទ្ធផលសំរាប់រដូវកាលពងកូន ឆ្នាំ២០២១នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ខែកន្លងមក...
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦...
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។ ការបិទកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយនេះ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលមេរោគកូវីដ១៩ បំប្លែងថ្មី...
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ នឹងយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ...
(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំគណៈប្រតិភូទៅជួបសំណេះសំណាល និងចាំទទួលពលករត្រឡប់មកពីប្រទេសថៃជិត៤០០នាក់ នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា ថៃ សួន ស៊ុ (អូរអន្លក់) នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែនកម្ពុជា ថៃ នៃ ស្រុក សំពៅលូន ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធាន ការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល ១៤ ថ្ងៃ។ ការជួបសំណេះ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងកំពុងរៀបចំគ្រែបន្ថែមជិត៥០០០គ្រែទៀត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ដែលជាមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ធំជាងគេនៅកម្ពុជា ដើម្បីសម្រួលដល់ការព្យាបាលអ្នកឆ្លងជំងឺនេះដែលនៅតែកើតមាន ឡើងជារៀងរាល់ថ្ងៃ។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់ គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឲ្យដឹងថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះបានរៀបចំរួចរាល់ ចំនួនជាង៣ពាន់គ្រែនិងគ្រោងរៀបចំ១២០០គ្រែទៀតឲ្យរួចរាល់នៅចុងខែសីហានេះ ដើម្បីដាក់ ដំណើរការមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា ។ លោកបានបញ្ជាក់ថា សម្ភារវេជ្ជសាស្ត្រ បរិក្ខារពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏មានដូចមន្ទីរពេទ្យថ្នាក់ជាតិផងដែរ...
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ ដែល Cambodia Peace ទទួលបានពីក្រសួងសុខាភិបាល ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ដី...