ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះ ។ សូមជម្រាបថា សួនសន្តិសុខ...
ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។ «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា...
អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០ ធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិត្រៀមរៀបចំជំនួបស្តីពីជីវៈចម្រុះមួយនៅក្នុងខែកញ្ញានេះ បានបញ្ជាក់ថា៖ បណ្តាក្រុមហ៊ុនអន្តរជាតិធំៗនៅជុំវិញពិភពលោក បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពថែមទៀតក្នុងការការពារធនធានធម្មជាតិដែលបាត់បង់ ក៏ដូចជាការគាំទ្រការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បន្តថា ក្រុមហ៊ុនអន្តរជាតិចំនួន៥៦០ដែលមានតម្លៃជាទឹកប្រាក់មានតម្លៃប្រមាណ៤ពាន់ពាន់លានដុល្លារដែលក្នុងនោះមាន Walmart Citigroup និង Microsoft ផង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនសកម្មភាព ជុំវិញការដោះស្រាយបញ្ហាបរិស្ថានសម្រាប់រយៈពេលច្រើនឆ្នាំទៅខាងមុខទៀត។ ក្នុងជំនួបរបស់អង្គការសហប្រជាជាតិនោះ គឺមានបំណងក្នុងការបង្កើតកិច្ចព្រមព្រៀងអន្តរជាតិថ្មីមួយទៀត ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិដែលមានសភាពធ្ងន់ធ្ងរទៅពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលកំពុងកើតមានដូចជាករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក និងព្រៃអាម៉ាហ្សូននៅប្រស៊ីលជាដើម។ សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំង៥៦០ បានលើកឡើងថា៖ «សង្គមដែលមានសុខភាពល្អ សេដ្ឋកិច្ចមាំមួន និងការរីកលូតលាស់នៃអាជីវកម្មអាស្រ័យទៅនឹងធម្មជាតិ។ រដ្ឋាភិបាល ត្រូវតែអនុម័តគោលនយោបាយនាពេលនេះ ដើម្បីស្តារឡើងវិញការបាត់បង់ធនធានធម្មជាតិក្នុងទសវត្សរ៍នេះ»។ ខណៈវិស័យឯកជនបានបង្កើតគំនិតផ្តួចផ្តើមដែលនឹងជួយកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននោះ គោលនយោបាយរដ្ឋាភិបាល ជារឿងចាំបាច់មួយទៀតដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនទាំងឡាយចូលរួមកាន់តែច្រើនជាងពេលបច្ចុប្បន្នក្នុងការជួយបរិស្ថាន។ ដោយឡែកនាយកប្រតិបត្តិសម្ព័ន្ធ Business for Nature លោកស្រី Eva Zabey ដែលសម្របសម្រួលក្នុងការចេញសេចក្តីថ្លែងការណ៍ខាងលើ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនបានតាំងចិត្ត និងចេញសកម្មភាពបន្តបន្ទាប់។ប៉ុន្តែការចាត់វិធានការឲ្យបានរហ័សដើម្បីធានាថាមនុស្សទាំងអស់គ្នាអាចរស់នៅដោយសមស្របលើផែនដីទៅតាមធនធានដែលមានកំណត់នោះ ក៏ជារឿងបន្ទាន់ដែរ។ សូមជម្រាបថា បម្រែប្រមួលអាកាសធាតុ បានក្លាយជាក្ដីសាកលមួយដែលត្រូវបានដំណោះស្រាយបន្ទាន់ និងរហ័ស ប៉ុន្តែគេនៅតែឃើញភាពយឺតយ៉ាវក្នុងការធ្វើសកម្មភាពទៅតាមកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ទាំងនៅវិស័យឯកជន ប្រជាជនទូទៅ និងកម្រិតរដ្ឋាភិបាលផងដែរ។ ជាក់ស្តែងរបាយការណ៍របស់មូលនិធិសត្វព្រៃពិភពលោក(WWF) បានបង្ហាញថាថនិកសត្វ សត្វស្លាប ត្រី កង្កែបចំនួន២ភាគ៣ បានវិនាសដាច់ពូជពីភពផែនដីក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ថា របាយការណ៍របស់អង្គការមនុស្សធម៌ Oxfam បានបង្ហាញថាអ្នកមានបំផុត១ភាគរយ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ទ្វេដង ធៀបទៅនឹងអ្នកក្រីក្របំផុត៥០ភាគរយ។ ពោលគឺអ្នកមានបំផុត៦៣លាននាក់បំពុលបរិស្ថានលើសអ្នកក្រីក្របំផុត៣,១ពាន់លាននាក់ចំនួន២ដងណោះ ៕
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌ Framework Agreement ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀង នេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្ត្រី ស៊ុន...
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ ដែលបានឧបត្ថម្ភ មី ៥០កេសធំ (៣០០កេសតូច) ទឹកសុទ្ធ ៥០យួរ ភួយ ១៦៥ភួយ អាវ ៧៥អាវ។ បន្ថែមពីនេះ...
ភ្នំពេញ៖ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) បានថ្លែងថា រដ្ឋាភិបាលន័រវេស្ស នឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារ បោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរមីន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតមួយច្បាប់ចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា។ ក្នុងសារលិខិតចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា សុខសន្តិភាពជាតម្រូវរបស់មនុស្សគ្រប់រូប លើកលែងតែពួកភេរវករប៉ុណ្ណោះដែលមិនត្រូវការសន្តិភាព ហើយចង់បំផ្លាញសុខសន្តិភាពនេះចោល។ «ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។ ក្នុងសារលិខិតចូលរួមអបអរសាទរថ្ងៃទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នឹងមានការរៀបចំពិធីផ្លាស់ប្ដូរ ស្នងការនគរបាលខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។ ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។ គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី...
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនកុះកមកពីទីជិតទីឆ្ងាយបានចូលមកទស្សនាកម្សាន្តនៅទីធ្លាវិមាន «ឈ្នះ-ឈ្នះ» ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ខាងកើតស្ពានព្រែកព្នៅ) ដោយពួកគាត់ម្នាក់ៗបានវាចារបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះរតនវិមានដ៏ធំខ្ពស់ស្កឹមស្កៃនេះ។ សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះមានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ វិមាននេះក៏បង្ហាញពីការជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ...
(បាត់ដំបង)៖ ក្រោយពីទទួលដំណឹងថានៅមូលដ្ឋានឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីរងគ្រោះដោយសាររន្ទះបាញ់បណ្ដាលឱ្យស្លាប់៨នាក់ និងរបួស៣នាក់រួចមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយមួយចំនួនដល់គ្រួសារសពរងគ្រោះនោះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខជូនគ្រួសារសពផងដែរ។ សាររំលែកទុក្ខ និងអំណោយទាំងនោះត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃគ្រួសារសព ដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងនោះក៏មានបច្ច័យសម្រាប់សពម្នាក់ចំនួន ៣,០០០,០០០រៀល និងប្រគល់ជូនអ្នករងរបួសម្នាក់ ២,០០០,០០០រៀល សរុបជាទឹកប្រាក់ ៣០,០០០,០០០រៀល។...