ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ដល់មន្ទីរព័ត៌មានខេត្តចំនួន៦ ដើម្បីបម្រើការផ្សាយ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា សម្ភារៈប្រើប្រាស់ និងកាមេរ៉ាវីដេអូថ្មី ប្រគល់ជូនដល់មន្ទីរព័ត៌ មានខេត្តចំនួន៦ខេត្តនេះ រួមមានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង...
ភ្នំពេញ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ សម្រេចការតបណ្តាញអគ្គិសនី ជូនប្រជាជនប្រមាណ៩៩ភាគរយ ខណៈដែលនៅសល់តែ៦ភូមិទៀតប៉ុណ្ណោះដែលមិនទាន់មានបណ្តាញទៅដល់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក(២០១៨-២០២២) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា គ្រួសារប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យមានចំនួន៩៩ភាគរយ មានអគ្គិសនីប្រើប្រាស់ ខណៈដែលនៅសល់តែមួយភាគរយប៉ុណ្ណោះដែលមិនទាន់តបណ្តាញទៅដល់ គឺស្ថិតនៅក្នុងស្រុកម៉ាឡៃដែលមានចំនួន៦ភូមិ។...
សម្ដេចតេជោហ៊ុនសែន បានជម្រាបប្រាប់អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ថា នៅកម្ពុជាគឺមានសុខដុមភាព ណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និង សាសនាព្រះពុទ្ធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី កាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨...
សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មីប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូបមានភាពងាយស្រួល លើសន្តិសុខទិន្នន័យ, កម្រៃសេវា, ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញាត្តិជាដើម។ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាប ជូនលោក Jusuf Kalla ប្រធានអង្គកា CAPDIថា សាសនា នៅកម្ពុជាមានសុខដុមភាពណាស់ទាំងសាសនាព្រះពុទ្ធ, ឥស្លាម និងសាសនាគ្រិស្ត ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យ លោក Jusuf Kalla ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
(ភ្នំពេញ)៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពីឃ្លាំងបញ្ចាំ និងបែងចែកម៉ូតូណាស្របច្បាប់ ឬក៏មិនសមស្របតាមច្បាប់ជូនម្ចាស់ម៉ូតូវិញ ។ ឯកឧត្តម ឃ្លាំង ហួត បានថ្លែងថា «យើងធ្វើការចុះត្រួតពិនិត្យមើលម៉ូតូទាំងអស់ដែលបានឃាត់ទុកជាង ១០០០គ្រឿង ដែលបានដក ហូតពីឃ្លាំងបញ្ចាំខុសច្បាប់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកដែលយកមកដាក់នៅឃ្លាំងOCIC ដើម្បីបែងចែកថាម៉ូតូណាសមស្របតាមច្បាប់...
(ភ្នំពេញ)៖ ក្នុងរយៈពេលពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីការប្រកាសដំណឹងដួលរលំនៃធនាគារមួយចំនួន នៅសហរដ្ឋអាមេរិក តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃមាសនៅកម្ពុជាកើនឡើង តាមការប្រែប្រួលរបស់ទីផ្សារអន្តរជាតិ ។ បើតាមអ្នកវិភាគទីផ្សារមាស កាលពីថ្ងៃទី២៤ ខែមីនា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មានតម្លៃ ១៩៩៣ដុល្លារក្នុងមួយអោន ដែលស្មើនឹង ២៤០១ដុល្លារក្នុងមួយតម្លឹង (តម្លៃមាសនៅកម្ពុជា)។ ចំណែកនៅថ្ងៃទី២៥ ខែមីនា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនដល់ ២០០៧ដុល្លារក្នុងមួយអោន ឬស្មើនឹង ២៤១៨ដុល្លារ ក្នុងមួយតម្លឹង...
(ភ្នំពេញ)៖ «អាំងទែប៉ូល (Interpol)» ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កងកម្លាំងប៉ូលិស ព្រហ្មទណ្ឌកម្មនៃបណ្តាប្រទេសជាង១៨០នៅជុំវិញពិភពលោក ។ ឈ្មោះ «Interpol» នេះគឺបានមកពីឈ្មោះពេញ របស់ស្ថាប័នដែលហៅថា International Criminal Police Organization ។ Interpol ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឲ្យបានទូលំទូលាយតាមអាចធ្វើទៅបាន រវាងកងកម្លាំង ប៉ូលិសព្រហ្មទណ្ឌរវាងប្រទេសនីមួយៗ និងដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមមួយ សំដៅទប់ស្កាត់...
ភ្នំពេញ៖ ឯកឧត្ដមម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានីភ្នំពេញ បានជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ត្រូវបំពេញតួនាទីជាយុវជនសសរទ្រូង ជាទំពាំងស្នងឫស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា២០២៣ ខាងមុខ នេះ ។ ការជំរុញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ នេះ ខណៈដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណា លនិងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៥០នាក់របស់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យនៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ ពិធីនេះ ក៏មានវត្តមាន ឯកឧត្ដមឃុត...
ក្រចេះ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សក្រុងក្រចេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១១៨២ នាក់ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាលោកគ្រូមា លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...