សម្តេចតេជោហ៊ុនសែនបាន បអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ដោយសម្តេច បានសសេរស ខ្លឹមសាខ្លះៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាស់របស់សម្តេច អំពីកិច្ចព្រមព្រៀង ( ២៣តុលា ១៩៩១-២៣តុលា ២០២០)។ សម្តេចបានសសេរថា ទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឯកភាពឲ្យលើកពេល ការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ថ្ងៃទី១ ខែមករាឆ្នាំ២០២២ ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ចុះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា “រាជរដ្ឋាភិបាល សម្រេចឲ្យពន្យារពេល កាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធ លើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធ...
បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជាបន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១០លានរៀល...
អគ្គនាយកដ្ឋានពន្ធដារ បានរំឭកដល់អ្នកមិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបំពេញកាតព្វកិច្ចពន្ធ ឱ្យបានត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ាក.អ ធានាគារអេស៊ីលីដា ភីអិលស៊ី ឬធនាគារដែលបានចុះអនុស្សរណៈជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធតាមពេលកំណត់ម្ចាស់យានយន្តនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ប្រមូលពន្ធ៕
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ជាបន្តទៀត បន្ទាប់ពីម្សិលមិញផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី...
នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកក្រុមហ៊ុនRF3 World Cambodia ដឹកនាំដោយ លោកអគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិកា ផាន់ណារ៉ា បាននាំយកអំណោយ សប្បុរសធម៍របស់ខ្លួនមកចែកជូនបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង ចំនួន២៦០គ្រួសារ។ ទីតាំងរៀបចំកម្មវិធីសប្បុរសធម៍នេះ គឺធ្វើឡើងនៅ ភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក...
នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ កម្មវិធីសប្បុរសធម៍របស់ក្រុមហ៊ុនRF3 World cambodia ដែលដឹកនាំដោយលោក អគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិការ ផាន់ ណារ៉ាបានរំកិលមកដល់ខេត្តបាត់ដំបងហើយនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីកម្មវិធីចែកអំណោយសប្បុរធម៍នេះបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២០ខែតុលាឆ្នាំ២០២០រួមមក។ បើតាមគណកម្មការរៀបចំកម្មវិធីមនុស្សធម៍របស់មហាគ្រួសារក្រុមហ៊ុន RF3 world cambodia បានប្រាប់ កម្ពុជាសន្តិភាពនៅព្រឹកនេះថា ការរៀបចំកម្មវិធីគឺធ្វើឡើងនៅ ភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត។ ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១...
អំណោយសប្បុរសធម៍របស់មហាគ្រួសារ RF3 World Cambodia បានមកដល់ខេត្តបន្ទាយជ័យនៅថ្ងៃទី ២០ខែតុលា ឆ្នាំ២០២០ ដែលត្រូវចែកជូនប្រជាពលរដ្ឋ រងគ្រោះពីទឹកជំនន់ប្រមាណជា ៤៩៩គ្រួសារ ។ ពិធីចែកអំណោយសប្បុរសធម៍នេះ បានប្រព្រឹត្តិក្រោមអធិបតីភាពរបស់ អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ លោកអគ្គនាយកក្រុមហ៊ុនRF3 World Cambodia វណ្ណ សុភានោ និង លោកស្រី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុង បន្តអូសបន្លាយពីលើ ហើយកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានរៀបរាប់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦...