ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្ត បានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួន ក្បាល ដែលគេថតបានជាលើកដំបូង ក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា ស៊ីន ថត ស្វ័យ ប្រវត្ត នៅក្នុង ដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយ ស្ថិតក្រោមការគាំទ្រ ដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃខេត្តក្រចេះ។...
ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍ រីកចម្រើនតទៅមុខ ។នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមនៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះ ។ សូមជម្រាបថា សួនសន្តិសុខ...
ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។ «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា...
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ ដែលបានឧបត្ថម្ភ មី ៥០កេសធំ (៣០០កេសតូច) ទឹកសុទ្ធ ៥០យួរ ភួយ ១៦៥ភួយ អាវ ៧៥អាវ។ បន្ថែមពីនេះ...
ភ្នំពេញ៖ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) បានថ្លែងថា រដ្ឋាភិបាលន័រវេស្ស នឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារ បោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរមីន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន...
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនកុះកមកពីទីជិតទីឆ្ងាយបានចូលមកទស្សនាកម្សាន្តនៅទីធ្លាវិមាន «ឈ្នះ-ឈ្នះ» ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ខាងកើតស្ពានព្រែកព្នៅ) ដោយពួកគាត់ម្នាក់ៗបានវាចារបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះរតនវិមានដ៏ធំខ្ពស់ស្កឹមស្កៃនេះ។ សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះមានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ វិមាននេះក៏បង្ហាញពីការជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ...
(បាត់ដំបង)៖ ក្រោយពីទទួលដំណឹងថានៅមូលដ្ឋានឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីរងគ្រោះដោយសាររន្ទះបាញ់បណ្ដាលឱ្យស្លាប់៨នាក់ និងរបួស៣នាក់រួចមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយមួយចំនួនដល់គ្រួសារសពរងគ្រោះនោះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខជូនគ្រួសារសពផងដែរ។ សាររំលែកទុក្ខ និងអំណោយទាំងនោះត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃគ្រួសារសព ដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងនោះក៏មានបច្ច័យសម្រាប់សពម្នាក់ចំនួន ៣,០០០,០០០រៀល និងប្រគល់ជូនអ្នករងរបួសម្នាក់ ២,០០០,០០០រៀល សរុបជាទឹកប្រាក់ ៣០,០០០,០០០រៀល។...
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណជាង ៥០០តោន។ សូជម្រាបថា សន្និសីទសារព័ត៌មាន នារសៀលថ្ងៃនេះធ្វើឡើង...
រដ្ឋបាលខេត្តមណ្ឌលគិរី បានសេចក្តីប្រកាសព័ត៌មាន ដើម្បីធ្វើការស្រាយបំភ្លឺក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលបានសរសេរជាភាសាវៀតណាម ហើយមានខ្លឹមសារជាភាសារខ្មែរថា «ដំណើរដឆ្ពោះទៅរកត្បូងស្អាតៗជីវិតមិនមែនជាក្តីសុបិន្ត ហើយវាមិនសាមញ្ញងាយស្រួលឡើយ»។ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដល់សាធារណៈទាំងអស់ថា ព័ត៌មានដែលមានខ្លឹមសារជាភាសាវៀតណាម តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះGỗ Đá Đăng Tâm កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាព័ត៌មានមិនពិត មានលក្ខណៈបំពុលសង្គម ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារទាំងអស់ដែលមានចរិកញុះញង់ មូលបង្កាច់ខុសពីការពិត...