Christian Eriksen ត្រូវបានក្លឹបបិសាចក្រហម Manchester United បង្ហាញការចាប់អារម្មណ៍មកលើរូបគេ បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អ អំឡុងពាក់កណ្ដាលរដូវកាលមុន ពេលលេងឲ្យ Brentford។ ប៉ុន្ដែសំណួរសួរថា តើសាមីខ្លួននឹងផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford នៅរដូវកាលក្រោយ ឬយ៉ាងណា? បើយោងតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា Eriksen បានសម្រេចបដិសេធ មិនផ្ទេរទៅកាន់ Man United ឡើយ...
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា បានរម្លឹកថា វិស័យកីឡា បាល់ ទាត់កម្ពុជា បានចាប់ផ្ដើមមានសកម្មភាពឡើងវិញ នៅឆ្នាំ២០០៦ ប្រៀបដូចជាទូកអណ្ដែតទឹក តែគ្មានចង្កូត រហូតមានការអភិវឌ្ឍ និងរីកចម្រើន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមជាតិទៀតផង។ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) កាលពីពេលថ្មីៗកន្លងមកនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយ...
គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រាយការណ៍ឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជា ណាច ក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការអំពាវនាវនេះធ្វើឡើងដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ក្នុងវេទិកាសារព័ត៌មានឆ្ពោះទៅរកស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃ២៣ម្សិលមិញនេះ ក្រោមវត្តមាន ឯកឧត្តម. ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC),...
Vinicius Junior យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦ ដោយទទួល បានប្រាក់ឈ្នួលលើស៣ដងបើធៀបនឹងកិច្ចសន្យាចាស់។ មិនត្រឹមដំឡើងថ្លៃនឿយហត់ ក្លិបយក្ស អេស្ប៉ាញដាក់តម្លៃទិញផ្តាច់កិច្ចសន្យា (buy-out clause) របស់ Vinicius Jr ដល់១ពាន់លានដុល្លារ។ បើតាមការផ្សាយរបស់កាសែត Marca កិច្ចសន្យាចាស់របស់ Vinicius នឹងត្រូវដល់ពេលកំណត់នៅខែកក្កដាខាងមុខនេះ ហើយការប្រកាសកិច្ចសន្យាថ្មីនឹងធ្វើនៅថ្ងៃផុតកំណត់នោះ។ កិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀត ក្លិប Real...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ជាមួយម្ចាស់ផ្ទះឥណ្ឌា ខណៈ ដែលកីឡាករក្រុមគោព្រៃបាននឹងកំពុងតែហ្វឹកហាត់យ៉ាងសកម្មត្រៀមសម្រាប់ប្រកួតដ៏សំខាន់មួយនោះ។ យ៉ាងណាមិញ នៅមុនការប្រកួតចូលមកដល់លោក កេស៊ិកិ ហុងដាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជា បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ពួកយើងតែងតែផ្តោតទៅ លើភាព រីកចម្រើន របស់យើង។ មិនមែនផ្តោតតែលើលទ្ធផលប្រកួតនោះឡើយ។ ខ្ញុំជឿថា ជ័យជម្នះគឺជាផ្លែផ្កា ដែលកើតចេញ ពីភាព រីកចម្រើន។” យ៉ាងណាក៏ដោយ ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ...
(ភ្នំពេញ)៖ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម បានចេញមុខវាយប្រហារចំៗលើ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាដៃគូរបស់លោកថាបាន «ប្រព្រឹត្តកំហុសធ្ងន់ណាស់» រឿងមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលលោកចាត់ទុកថា ចលនាបក្សប្រឆាំងដ៏ខ្លាំងមួយ។ ការវាយប្រហារធ្ងន់ធ្ងរនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា បានធ្វើសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ ដោយបញ្ជាក់ថា លោកនឹងមិនទៅចូលរួមបោះឆ្នោតមូលដ្ឋាននេះឡើយ ដោយហេតុតែមិនមានបក្សណាមួយដែលលោកពេញចិត្ត។ ការប្រកាសរបស់ លោក កឹម...
ភ្នំពេញៈ អគ្គលេខាធិការកីឡាលើកទម្ងន់អន្តរជាតិ (IWF) លោក Hasan Jalood នឹងរៀបចំក្រុមការងារពិសេសមកទស្សនិកិច្ចនៅកម្ពុជានាអម្លុងខែកក្កដា ខាងមុខនេះ ដើម្បីពិនិត្យលទ្ធភាពជួយដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។ក្រុមការងារនេះនឹងជួយគាំទ្រសម្ភារៈហ្វឹកហាត់ និងការរៀបចំការប្រកួតសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងឆ្នាំ២០២៣ ។អគ្គលេខាធិការកីឡាលើកទម្ងន់កម្ពុជាលោក សំ សុខយី បានគូសបញ្ជាក់ថាគម្រោងអញ្ជើញលោកអគ្គលេខាធិការកីឡាលើកទម្ងន់អន្តរជាតិមកកម្ពុជាបានធ្វើឡើងតាមរយៈសារអេឡិចត្រូនិកជាប់ជាប្រចាំពិសេសកាលនៅក្នុងជំនួបផ្ទាល់កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីខែឧសភាកន្លងមក។ លោក Hasan Jalood បានប្ដេជ្ញាខ្ពស់ក្នុងការជួយជាសម្ភារៈហ្វឹកហាត់ ជួយពិនិត្យមើលនិងរៀបចំលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្តរជាតិ។ ជាមួយគ្នានោះសហព័ន្ធលើកទម្ងន់អាស៊ី (AWF) ក៏ដូចជាសហព័ន្ធលើកទម្ងន់អាស៊ីអាគ្នេយ៍ (SEAWF)...