ក្រុមជម្រើសជាតិកម្ពុជា ផ្នែកជិះកង់បុរសកីឡាករកម្ពុជាយើង បានបញ្ចប់ក្នុងចំណាត់លេខរៀងទី៥ ទី៦ និងទី៩ ក្នុងការប្រកួតប្រណាំងកង់ភ្នំបុរស (XCO Men) ដែលទើបបញ្ចប់មុននេះបន្តិច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។ ក្រុមកីឡាករកម្ពុជាយើង បានបន្តនាំមុនក្នុងជុំទី១ ទី២ និងទី៣ ប៉ុន្តែជុំទី៤បែរជាត្រូវគេនាំមុខវិញ។
ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍ នៃបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ទាំង១១ ដែលមានការចូលរួមប្រកួតប្រជែងនូវកីឡាជាច្រើនប្រភេទ។ ចំពោះព្រឹត្តិការណ៍នេះដែរ គឺតែងតែប្រារព្ធឡើងជារៀងរាល់ពីរឆ្នាំម្តង។ យ៉ាងណាមិញ ព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំនេះ មានដំណើរប្រព្រឹត្តទៅ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ២៣ ខែឧសភានេះ ដោយមានប្រទេសវៀតណាមជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ យើងក៏បានឃើញនូវវត្តមានរបស់កីឡាការិនី ខាន់ ចេសា ដែលជាកីឡាការិនី ខ្មែរ-អាម៉េរិកដ៏ឆ្នើមមួយរូប ដែលនឹងចូលខ្លួនដើម្បីត្រៀមបន្ថែមមេដាយមាស លើប្រភេទកីឡាជឺជីតស៊ូ (Ju-Jitsu)...
Sheet siamese sport ខ្ញុំក៏ភ្ញាក់ផ្អើលដែរដែលឃើញ U.23 កម្ពុជា ដឹកនាំដោយគ្រូបង្វឹក Keisuke Honda ទោះបីជាគ្រាន់តែជាកីឡាករវ័យក្មេង ហើយមិនជ្រើសរើសកីឡាករ ៣ នាក់ដែលមានអាយុលើសពី ២៣ ឆ្នាំ ដើម្បីត្រៀមស៊ីហ្គេមនៅផ្ទះ ៣២ ឆ្នាំក្រោយ ប៉ុន្តែនៅទីនោះ គឺជាការបង្ហាញដ៏គួរឱ្យទាក់ទាញភ្នែក គ្រូបង្វឹក Keisuke Honda បានជួយ U.23 កម្ពុជា...
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក FIN Swimming លឹម សុខវឌ្ឍន៍នន្ទ ដែលត្រូវទៅចូលរួមការ ប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាការចូលរួមផ្តល់កំលាំងចិត្ត និងលើកទឹចិត្ត ដល់កីឡាករក្លឹប ហែលទឹកក្រសួងព័ត៌មាន ដែលបានជាប់ជម្រើសជាតិ ហើយត្រៀមទៅចូល រួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២...
ភ្នំពេញ៖ ខ្សែការពារកូនកាត់ខ្មែរ-បារាំង បានបង្ហាញភាពលេចធ្លោខ្លាំង ក្នុងការរួមចំណែករកគ្រាប់បាល់បន្តបន្ទាប់ ឱ្យក្រុម Sarawak United។ ៧ប្រកួតនារដូវកាលនេះ កុក បូរីស រកបាន៤គ្រាប់ ច្រើនជាងកីឡាករកម្ពុជា ៤រូបទៀត ធ្លាប់ប្រកបអាជីពនៅក្របខណ្ឌកំពូលម៉ាឡេស៊ី។កុក បូរីស ត្រូវបានក្លឹប Sarawak United ខ្ចីជើងពីភ្នំពេញក្រោនមួយរដូវកាល។ ការចូលរួមរបស់ ខ្សែការពារកូនកាត់ខ្មែរ-បារាំងរូបនេះ ទទួលបានសាទរពីសំណាក់អ្នកគាំទ្រម៉ាឡេស៊ី ដោយពួកគេរំពឹងថា តំបន់ការពាររបស់ក្រុមមានមូលដ្ឋាននៅទីក្រុង Sarawak នេះ...
គណៈកម្មាធិការជាតិអូឡាំពិកបានពង្រឹងការហ្វឹកហាត់ដល់កីឡាករកីឡាការិនីដែលត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលដៅធ្វើយ៉ាងណាជួយបង្កើនសមត្ថភាពពួកគាត់ ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីដណ្តើមមេដាយមាសជូនជាតិ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជាបានត្រៀមរួចរាល់ហើយ នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលក្នុងនោះមានដូចជាពហុកីឡដ្ឋានជាតិ មរតកតេជោត្រូវបានសាងសង់រួចជាស្ថាពរ និង កន្លែងជាច្រើនទៀតដែលត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលសំខាន់ជាងគេ គឺពង្រឹងការហ្វឹកហាត់ជាលក្ខណៈប្រមូលផ្តុំ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលត្រូវត្រៀមទទួល ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ...
លោក David Moyes សារភាពថា ខ្លួនដឹង West Ham United នឹងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League តាំងពីប៉ះ Eintracht Frankfurt នៅនាទីដំបូងនៃជំនួបជើងទីមួយមក។West Ham បានប្រកួតចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ១-០ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League...
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៥ខែឧសភា បានប្រកាសកំណត់ថ្ងៃប្រកួតវគ្គជម្រុះ Play-off អន្តរទ្វីប សម្រាប់ដណ្តើមកៅអី World Cup 2022 នៅកាតាដែលនៅសល់។ ការប្រកួតនឹងធ្វើឡើងនាទីក្រុងដូហា ថ្ងៃទី១៣ និង១៤ ខែមិថុនា។ កីឡដ្ឋាន Ahmad Bin Ali នឹងត្រូវបើកទ្វារទទួលជំនួបរវាងក្រុមអូស្ត្រាលីទល់អេមីរ៉ាត់អារ៉ាប់រួម សម្រាប់វគ្គ Play-off ទ្វីបអាស៊ី នាថ្ងៃទី៧ ខែឧសភា ហើយក្រុមដែលឈ្នះការប្រកួតនឹងត្រូវជួប...
ក្រុម ជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំ ក្នុងកិច្ចសំណេះសំណាល់ប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមនៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ២០រូប ត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-២៣ ឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣ ឧសភា។ កីឡាករកម្ពុជា ៦រូប ត្រូវបានជម្រុះចេញ តាមរយៈការហ្វឹកហាត់ត្រៀមទៅប្រកួតនៅវៀតណាមនេះ។ លោក ឈូក ពិសិដ្ឋ អ្នកដឹកនាំជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការហ្វឹកហាត់ចម្រាញ់យក២០រូបនេះ គឺគ្រូបង្វឹកជម្រើសជាតិ...
កីឡាកាយសម្ព័ន្ធជាកីឡាមួយប្រភេទដែលប្រើប្រាស់កម្លាំង ភាពទន់ភ្លន់ រហ័សរហួន ក្លាហាន និងភាពវ័យឆ្លាត។ បច្ចុប្បន្នកីឡាមួយប្រភេទនេះគឺមានការរីកចម្រើន គួរឱ្យកត់ សម្គាល់ទាំងការងាររដ្ឋបាល និងការងារបច្ចេកទេស ថែម ទាំងធ្លាប់ទទួលជោគជ័យតាមរយៈការដណ្ដើមបានមេដាយពីការប្រកួតនានាមួយចំនួនផងដែរ។ តែទោះបី ជាយ៉ាងណាក្តី ដើម្បីឆ្ពោះទៅរកភាពជោគជ័យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡានៅតែបន្តហ្វឹកហាត់ បិទខ្ទប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរហូតដល់ថ្ងៃប្រកួត។ តទៅនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពីបញ្ហនេះដូចតទៅ៖បច្ចុប្បន្នគ្រប់ប្រភេទកីឡាទាំងអស់ កំពុងប្រឹងប្រែងហ្វឹក ហាត់មិនថានៅក្នុងឬក្រៅ ប្រទេសនោះទេ។ ហើយក្នុង នាមជាម្ចាស់ផ្ទះបន្តវេនពីប្រទេសវៀតណាមនោះ កម្ពុជានឹងទទួលបាននូវបទ ពិសោធន៍ជាច្រើន ដើម្បីរៀបចំយុទ្ធសាស្រ្ត...