គិតត្រឹមថ្ងៃនេះ កម្ពុជានៅសល់ ១០០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ SEA GAMES ដែលយើងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះ គឺយើងបានរង់ចាំ ៦០ឆ្នាំមកហើយ ទើបយើងអាចសម្រេចបានសារជាថ្មី នាសម័យតេជោសែន។ ការរាប់ថយក្រោយ១០០ថ្ងៃនេះកម្ពុជានឹងបង្ហាញនូវសក្តានុពលការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរួចរាល់អស់ហើយសម្រាប់ទទួលស្វាគមន៍ភ្ញៀវ១០ប្រទេសដែមកចូលរួម។ កម្ពុជាបានចុះបញ្ជីកីឡាចំនួន ៣៩ប្រភេទនិងកីឡាសម្ដែងមួយប្រភេទសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតតំបន់ដែលធ្វើរៀងរាល់ឆ្នាំសេសក្នុងរយៈពេល២ឆ្នាំម្ដងនេះ។ ជាមួយគ្នានឹងបាវចនា ”កីឡារស់ក្នុងសន្ដិភាព” (Sports Live in Peace) កីឡាចំនួន៣៩ប្រភេទ និងមួយប្រភេទកីឡាសម្តែងសម្រាប់ព្រឹត្តិការណ៍នេះ ៕
ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣–បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរបានសារទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរក្សាជំហរ ដើម្បីថែរក្សាគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ...
(ស្វីស)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានដឹកនាំគណៈប្រតិភូទៅទស្សនានៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Aigle ប្រទេសស្វីស កាលពីចុងសប្តាហ៍មុន នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ។ក្នុងកិច្ចពិភាក្សានោះ ឯករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធខ្មែរ និងសហព័ន្ធអន្តរជាតិ នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជាសម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំសម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេសសម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រគម្រោងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាសុីហ្គេម របស់ក្រុមហ៊ុនសប្បាយឌីជីថលផ្លាសដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាពីគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ ឌីជីថលផ្លាស “Sabay Digital Plus” បានឱ្យដឹងថា គម្រោងនៃកិច្ចសហការនេះ ដើម្បីចូលរួមឱ្យព្រឹត្តិការណ៍...
មណ្ឌលគិរី៖នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថន សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ឈុន ចាន់ធូតំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរីដែលប្រព្រឹត្តទៅនៅទីលាន ១២...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវជួយផ្សព្វផ្សាយដំណើររាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានផុលផុស។ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន ប្រមាណជិត៥ពាន់នាក់ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាសាលពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា នឹងធ្វើពិធីរាប់ថយក្រោយ ១០០ថ្ងៃ...
នេះត្រូវបានបញ្ជាក់ដោយ H.E. លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បន្ទាប់ពីពិធីចុះហត្ថលេខាលើភាពជាដៃគូផ្តាច់មុខក្នុងវិស័យធនាគារជាមួយធនាគារ ABA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ព្រមទាំងអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យសម្តេចជួបអ្នកឧបត្ថម្ភ...
(កីឡាករ Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្គាយ) សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយលាគ្នាជាមួយនឹងក្លឹបដែលធ្លាប់លេងកាលពីកុមារភាពរបស់គាត់គឺក្លឹប Nacional កាលពីខែតុលា បន្ទាប់ពីបានចំណាយពេលលេងឱ្យក្លឹបនេះរយៈពេល 3 ខែដែលរូបគាត់បានស៊ុតបញ្ចូលទីចំនួន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ ប្រកួតហើយបានជួយឲ្យក្រុមមួយនេះឈ្នះជើងឯក Uruguayan ។ គួរបញ្ជាក់ផងដែរថាសម្រាប់កីឡាករខ្សែប្រយុទ្ធ Luis Suarez បានទទួលភាពជោគជ័យជាមួយនឹងក្រុមក្នុងទ្វីបអឺរ៉ុបជាច្រើនដូចជា ក្រុម Ajax Amsterdam របស់ប្រទេសហូឡង់...
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ជូនក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គណៈកម្មាធិការជាតិ CAMSOC សហព័ន្ធកីឡាជាតិ និងអាជ្ញាធររាជធានី-ខេត្ត ដើម្បីពង្រឹងការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អនុសាសន៍នេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ...
ម៉ាឌ្រីដ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លីគអេស្ប៉ាញ “Spanish league” មិនសប្បាយចិត្តនឹងផែនការរបស់ FIFA សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា Club World Cup ធំជាងនេះទេ ហើយនិយាយថា វានឹងបង្កគ្រោះថ្នាក់ច្រើនជាងល្អ។ លីគអេស្ប៉ាញបាននិយាយកាលពីថ្ងៃសៅរ៍ថា FIFA គិតតែពីក្រុមតូចមួយនៃក្លិប និងកីឡាករ នៅពេលដែលក្នុងកីឡាបាល់ទាត់អាជីព មានលីគអាជីពជាច្រើន ក្លិប និងកីឡាកររាប់ពាន់នាក់មិនចូលរួម ក្នុងការប្រកួតអន្តរជាតិទាំងនេះ។ FIFA...