ជាក្រុមអាហ្វ្រិកដំបូងគេបំផុត ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្លាក់ក្រុមជើងខ្លាំងអឺរ៉ុប បែលហ្ស៊ិក អេស្ប៉ាញ និងព័រទុយហ្គាល់បញ្ចប់នៅកំពូលតារាងពូល Fឡើងរហូតដល់វគ្គ៨ក្រុមចុងក្រោយ គ្មានក្រុមណាស៊ុតអាចបញ្ចូលទីលើម៉ារ៉ុកបានឡើយ ខណៈការឈ្នះកាណាដា ២-១ នៅវគ្គចែកពូល ១គ្រាប់របស់កាណាដា ខ្សែការពារម៉ារ៉ុក Nayef Aquerd ធ្វើឱ្យចូលទីខ្លួនឯង។ អរគុណ! ក្រុមតោកំណាចដែនដីអាត្លាស់ម៉ារ៉ុក សម្រាប់ការសម្តែងដ៏អស្ចារ្យរបស់អ្នក៕
កែសម្រូលដោយ ចាន់ សឿន ៖ ទស្សន៍ទាយឬអត់ “Diego Maradona” វីរបុរសបាល់ទាត់អាហ្សង់ទីន។ អ្នកស្លាប់ក្នុងពេលលើកពាន World Cup កាលពី៣៦ឆ្នាំមុន ដោយដៃចង្អុលទៅកាន់ទង់ជាតិប្រទេសកាតាដោយ ចៃដន្យហាក់ដូចជាទាយទុកថាទ័ពពណ៌ខៀវ និងស នឹងឈ្នះជើងឯកនៅទីនេះ។ នៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2022 តើអ្នកបានទស្សន៍ទាយពី Diego Maradona ដែលជាវីរបុរសបាល់ទាត់អាហ្សង់ទីនទេ?...
កែសម្រូលដោយ ចាន់ សឿន ៖”និយាយដោយត្រង់ទៅ” អ្នកប្រឹក្សាម៉ារ៉ុក។ និយាយពីការដោះស្រាយជាមួយតារាបាញ់បារាំង ចង្អុលបង្ហាញកត្តា៣ដើម្បីបង្កើតប្រវត្តិសាស្ត្រ។ ប្រទេសអាហ្វ្រិកដំបូងគេដែលមានសិទ្ធិចូល លេង World Cup នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2022 លោក Walid Rekragui អ្នកចាត់ការទូទៅក្រុមជម្រើសជាតិម៉ារ៉ុក ផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត World Cup 2022...
ក្រឡេកមកមើលទម្រង់លេងល្អបំផុតរបស់ប្រទេសចំនួន 4 ចុងក្រោយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ “2022 World Cup” នៅប្រទេសកាតា។ ក្នុងរយៈពេលកន្លងមកក្នុងការប្រកួតនេះមាន 2 ក្រុម បានឈ្នះជើងឯក ហើយក្រុមនីមួយៗបានឈ្នះ 2 ដង។ នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2022 ដោយសារតែការប្រកួតជុំចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា បានឈានដល់វគ្គ 4 ក្រុមចុងក្រោយ...
ភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ មានប្រជាប្រិយភាពជាងគេ ក្នុងពិធីបុណ្យសមុទ្រ ខេត្តព្រះសីហនុ ដោយបានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ១ពាន់នាក់។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានបញ្ជាក់ឱ្យដឹងនៅក្នុងពិធីបុណ្យសមុទ្រនាខេត្តព្រះសីហនុថា នៅក្នុងចំណោមកីឡា៤ប្រភេទ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាំយកមកប្រកួតនិងសម្តែង ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ មាន កីឡាទូកក្តោង រត់ប្រណាំងបែបកម្សាន្ត ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ និងប្រណាំងកង់...
ស្តេចបាល់ទាត់ប្រេស៊ីល ប៉េឡេ បានអបអរសាទរនីម៉ាសម្រាប់ការតាមស្មើកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ជម្រើសជាតិរបស់គាត់កាលពីថ្ងៃសុក្រហើយបន្ទាប់មកបានសម្តែងការសោកស្តាយសម្រាប់កីឡាកររូបនេះចំពោះការខ្ទាតចេញពីវើលខាប់។ ប៉េឡេ ដែលកំពុងដេកនៅមន្ទីរពេទ្យដើម្បីព្យាបាលការឆ្លងមេរោគផ្លូវដង្ហើម បានបង្ហោះសាររបស់គាត់នៅលើ Instagram បន្ទាប់ពីប្រេស៊ីលចាញ់ក្រូអាស៊ីក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងការស៊ុតបាល់ប៉េណាល់ទីនៅឯការប្រកួតនៅប្រទេសកាតា។ ប៉េឡេ អាយុ ៨២ ឆ្នាំបានសរសេរថា “ខ្ញុំបានឃើញអ្នករីកចម្រើន ខ្ញុំលើកទឹកចិត្តអ្នកជារៀងរាល់ថ្ងៃ ហើយទីបំផុតខ្ញុំអាចអបអរសាទរអ្នកសម្រាប់ការឈានដល់ចំនួនគ្រាប់បាល់ស្មើខ្ញុំជាមួយប្រេស៊ីល។ យើងទាំងពីរដឹងថា នេះគឺលើសពីតួលេខទៅទៀត។ កាតព្វកិច្ចដ៏ធំបំផុតរបស់យើងក្នុងនាមជាអត្តពលិកគឺការបំផុសគំនិត។ លើកទឹកចិត្តដល់មិត្តរួមក្រុមរបស់យើងនាពេលបច្ចុប្បន្ន ក្មេងជំនាន់ក្រោយ និងសំខាន់ជាងនេះទៅទៀត អ្នកទាំងអស់ដែលស្រឡាញ់កីឡារបស់យើង”។ លោកប៉េឡេបានបន្ថែមថា “គួរឱ្យស្តាយ នេះមិនមែនជាថ្ងៃរីករាយបំផុតសម្រាប់យើងទេ។ កំណត់ត្រារបស់ខ្ញុំត្រូវបានបង្កើតឡើងកាលពីជិត...
ពួកអ្នកគាំទ្របាល់ទាត់បានប៉ះទង្គិចយ៉ាងហិង្សាជាមួយប៉ូលិសនៅទីក្រុងប៉ារីសក្រោយការប្រកួតវគ្គ៨ក្រុមចុងក្រោយរវាងបារាំងនិងអង់គ្លេសនិង ម៉ារុកនិងព័រទុយហ្កាល់។ មនុស្សប្រមាណ២០.០០០នាក់បានចេញមកតាមដងវិថីនៃទីក្រុងប៉ារីសក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយបារាំងឈ្នះអង់គ្លេស២-១ ។ទោះជាអ្នកគាំទ្របានអបអរជ័យជម្នះរបស់ក្រុមមាន់គក ការប៉ះទង្គិចរវាងអ្នកគាំទ្របាល់និងប៉ូលីសបានប្រែជាហិង្សាភ្លាមៗដោយប៉ូលីសបាញ់គ្រាប់បែកផ្សែងចូលហ្វូងមនុស្សនិងចាប់ខ្លួនមនុស្សយ៉ាងតិច៧៤នាក់ នេះបើតាមកាសែតឡឺ ប៉ារីសសៀន( Le Parisien)។ វីដេអូចែករំលែកក្នុងបណ្តាញសង្គមបង្ហាញប៉ូលីសទំនងជាបានទាត់និងវាយអ្នកគាំទ្របាល់ជាច្រើននាក់ ដែលដេកដួលទៅនឹងដីក្នុងពេលផ្ទុះចលាចល។អគ្គិភ័យតូចៗបានកើតមាននៅកណ្តាលក្រុងប៉ារីសក្រោយអ្នកគាំទ្រប៉ះជាមួយប៉ូលីស។ សាក្សីបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់បែកផ្សែងដើម្បីព្យាយាមគ្រប់គ្រងហ្វូងមនុស្សប្រមាណ២០.០០០នាក់ដែលការអបអរជ័យជម្នះរបស់ក្រុមជំរើសជាតិបារាំង តែបានប្រែជាហិង្សា អ្នកគាំទ្ររាប់ពាន់នាក់បានចេញមកតាមដងវិថីល្បីក្នុងក្រុងប៉ារីសក្រោយការប្រកួតរវាងម៉ារុកនិងព័រទុយហ្កាល់ ដោយពួកគេស្រែកច្រៀងនិងគ្រវីទង់ ដោយខ្លះផ្លុំត្រែចំពេលដាក់ពង្រាយកម្លាំងដ៏ច្រើន។អ្នកគាំទ្របាល់ជាច្រើនទៀតបានមកចូលរួមពួកគេក្រោយពីក្រុមបារាំងឈ្នះអង់គ្លេសនៅជិតភ្លឺថ្ងៃអាទិត្យ។ រូបភាពបង្ហាញមនុស្សវាយកញ្ចក់ទ្វារហាងទំនិញនិងប៉ះជាមួយប៉ូលិស។រូបភាពមកពីកណ្តាលក្រុងប៉ារីសបង្ហាញអគ្គិភ័យតូចៗជាច្រើន នៅពេលប៉ូលីសប្រដាប់ដោយខែលកំពុងប្រឈមតតាំងជាមួយអ្នកប្រឆាំងតវ៉ាដែលប្រើកាំជ្រួចនិងដុំភ្លើង។វត្ថុនានារួមមានដុំឈើនិងថ្មត្រូវបានពួកអ្នកគាំទ្របាល់គប់លើប៉ូលិស ហើយប៉ូលិសបានឆ្លើយតបដោយបាញ់គ្រាប់បែកផ្សែង។ កាលពីថ្ងៃសុក្រ អាជ្ញាធរបារាំងបាននិយាយថា ខ្លួនត្រៀមប៉ូលិសជាង១.២០០នាក់ដើម្បីដោះស្រាយជាមួយនឹងភាពអត់សណ្តាប់ធ្នាប់នៅក្រោយការប្រកួតនាចុងសប្តាហ៍នេះ៕
ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃទទួលទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួង មហាផ្ទៃ បានចាត់ទុកថា ការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺជាការត្រៀមខ្លួនមួយដ៏សំខាន់ ដោយពុំអាចខ្វះបាន ក្នុងការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសបិទការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ដែលបានបញ្ចប់ដោយជោគជ័យ កាលថ្ងៃទី ២៧ ខែវិច្ឆិកា...
ភ្នំពេញ ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ដោយជោគជ័យ ដែលកម្មវិធីប្រកួត បានដំណើរអស់ការរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។ តាមរបាយការណ៍របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រកួត រកឃើញជើងឯកទាំង៧វិញ្ញាសា សហព័ន្ធបានធ្វើការសន្និដ្ឋានបាន នូវចំណុចខ្លាំង និងចំណុចខ្សោយដូចជា ចំណុចខ្លាំង...