នេះគឺជាមោទនៈភាពជាតិថ្មីស្រឡាងមួយទៀតរបស់កម្ពុជាដោយយោងតាមគេហទំព័រដ៏ធំមួយលើពិភពលោក Stadiumb ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា ត្រូវបានគាំទ្រ និងជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមពហុកីឡដ្ឋានទាំង២៣ ជុំវិញពិភពលោក ដែលជាពហុកីឡដ្ឋានល្អប្រចាំឆ្នាំ២០២១ (Stadium of the Year 2021)។ រីឯចំណាត់ថ្នាក់លេខ១ បានទៅពហុកីឡដ្ឋាន Estadio El Sadar របស់អេស្ប៉ាញ និងចំណាត់ថ្នាក់ក្រោយគេ បានទៅពហុកីឡដ្ឋាន Q2 Stadium របស់អាមេរិក។ពហុកីឡដ្ឋាននេះមានទីតាំងស្ថិតនៅជាយខាងជើងនៃរាជធានីភ្នំពេញ ដែលមានដំបូលរាង“ប្រណម”...
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចមិនឱ្យមានការប្រមូលផ្ដុំជម្រើសជាតិ ឬប្រកួតមិត្តភាពអន្ដរជាតិ នៅអំឡុងពេលនៃប្រតិទិនប្រកួតអន្តរជាតិ FIFA International Calendar ក្នុងខែមីនា នេះទេ ។ ការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបែបនេះ ក្រោយពីជួបពិភាក្សាជាមួយក្រុមការងារគ្រូនៃក្រុមជម្រើសជាតិ និងក្រុមហ៊ុនលីគកម្ពុជា។ សហព័ន្ធ បានបញ្ជាក់ថា ការមិនប្រមូលផ្ដុំជម្រើសជាតិនេះ គឺដើម្បីទុកពេលវេលា ឲ្យក្លិបបន្តការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់ជម្រើសជើងឯក Cambodian Premier League ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ក្រុមជម្រើសជាតិកម្ពុជា...
ក្រសួងបរិស្ថាន បានប្រគល់ក្របីមេជំហានទី២ ចំនួន២៥ក្បាលជូនសមាជិកសហគមន៍ចំនួន ១២គ្រួសារក្នុងខេត្តកំពង់ធំ សម្រាប់យកទៅចិញ្ចឹម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោក ស៊ុ ភារុណ ប្រធានគ្រប់គ្រងគម្រាងរបស់អង្គការ WCSប្រចាំតំបន់ជុំវិញបឹង ទន្លេសាបបានឱ្យដឹងថា ការផ្តល់ពូជមេក្របីទាំងអស់នេះជាការផ្តួចផ្តើម និងគាំទ្រថវិកាដោយផ្ទាល់ពី ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដើម្បីបង្កើតជាធនាគារក្របី (ប្រវាស់) ក្នុង បំណងរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិឱ្យមានភាពប្រសើរឡើង។ លោកបានបន្តថា គម្រោងធនាគារក្របីនេះគ្រប់គ្រងដោយនាយកដ្ឋានអភរិក្សដីសើមទឹកសាបនៃក្រសួង បរិស្ថាន និងគាំទ្របច្ចេកទស...
សហព័ន្ធកីឡាប្រដាល់សកលអាស៊ី (Asian Boxing Confederation)បានប្រារព្ធមហាសន្និបាតវិសាមញ្ញនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Amman ប្រទេសហ្ស៊កដានី (Jordan) ។ក្នុងនោះលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលបានចូលរួមមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាប្រដាល់សកលអាស៊ី (Asian Boxing Confederation)បានបញ្ជាក់ថា ប្រដាល់សកលកម្ពុជា ទទួលបានសមិទ្ធផលធំៗចំនួន៣។ សមិទ្ធផលធំៗចំនួន៣ ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបានពីមហាសន្និបាតសហព័ន្ធប្រដាល់សកលអាស៊ីនេះរួមមាន៖ ១.លោក ប៊ុយ...
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយវិសាខា នៅថ្ងៃទី២៦ ខែកុម្ភៈ ក្នុងការប្រកួត Cambodian Premier League ។ កីឡាករ Fareed Sadat សញ្ជាតិអាហ្វហ្គានីស្ថាន នឹងខកខានការប្រកួតសំខាន់មួយនេះ បន្ទាប់ពីមានការកោះហៅឲ្យចូលហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិខ្លួន ដើម្បីត្រៀមប្រកួត FIFA Day (ការប្រកួតនានា ដែលរៀបចំដោយ FIFA)។ កីឡាករ Fareed Sadat របស់ភ្នំពេញក្រោន...
CR7 បំបែកកំណត់ត្រា រកគ្រាប់បាល់ អាជីព បានច្រើនបំផុត ក្រោយជួយឲ្យ Man UTD យក៣ពិន្ទុយប់មិញការវិលត្រឡប់មកវិញ នូវវត្តមរបស់កំពូលកីឡាករ ខ្សែប្រយុទ្ញ្ធវ័យ ចំណាស់ Cristiano Ronaldo ក្នុងការប្រកួតយប់មិញនេះ បានធ្វើឲ្យគ្រប់គ្នាទាំងអ្នកគាំទ្រ បាល់ទាត់គ្រប់ក្លឹបទាំងអស់ មានការភ្ញាក់ផ្អើល ខ្លាំងមែនដោយគាត់អាចស៊ុត បានដល់ទៅ៣គ្រាប់តែម្នាក់ ឯងជាមួយនឹងទំរង់លេងដ៏អស្ចារ្យបំផុត ។ប្រធានក្រុមជម្រើសជាតិ ប៉ទុយហ្គាល់រូបនេះ បើកគ្រាប់បាល់ដំបូង របស់ខ្លួនតាមរយៈការទាត់ពីចំងាយ យ៉ាងមុតស្រួចនៅតង់ទី១...
ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ អង្គការផ្កាយសមុទ្រកម្ពុជាបានផ្តល់ឱកាសដល់កីឡាការិនីចំនួន៤២០នាក់មកពីខេត្តចំនួន ៨ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារីដែលធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជានៅថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។ ក្នុងឳកាសពិធីបើកជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Erik Lorenz ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្រកម្ពុជា លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារី និងលោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៦មក អង្គការផ្កាយសមុទ្រកម្ពុជាបានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយ...
អ្នកគាំទ្រក្លឹប Real Madrid ត្រូវបានគេដឹងថា កំពុងត្រៀមរៀបចំផែនការ ក្នុងការទទួលស្វាគមន៍កីឡាករឆ្នើម Mbappe នៅក្នុងការប្រកួតពានរង្វាន់ Champions League យប់ថ្ងៃពុធនេះដោយសង្ឃឹមថា កីឡាករនឹងសម្រេចចិត្តមកចូលរួមក្លឹប នារដូវកាលក្រោយ។គិតមកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះនឹងមានកុងត្រា ដែលផុតសុពលភាពនៅចុងរដូវកាលនេះ ហើយប៉ុន្តែនៅមិនទាន់មាន។ សញ្ញាថាគាត់នឹងត្រូវបន្តរស់ នៅជាមួយនឹង PSG ទៀតឡើយ ។គួរឲ្យដឹងដែរថា PSG នឹងត្រូវប្រកួតប៉ះ Real Madrid យប់នេះ...
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានគ្រងជើងឯកលីគបាល់ទាត់នារី ប្រចាំឆ្នាំ២០២១ ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ បើទោះបីជានៅសល់៣ប្រកួតទៀតទើបបញ្ចប់ក៏ដោយ។ នេះជាលើកដំបូងសម្រាប់ ក្រុមនារីបាល់ទាត់ភ្នំពេញក្រោន ដែលបានឈ្នះពានរង្វាន់បាល់ទាត់នារី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ក្លាយជាម្ចាស់ជើងឯកលីគនារី ឆ្នាំ២០២១ នេះ គឺបន្ទាប់ពី ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានយកឈ្នះ ក្រុមបាល់ទាត់នារីណាហ្គាវើលដ៍កំពង់ស្ពឺ ដោយលទ្ធផល ២-១ លើទឹកដីខ្លួនឯង។ ឆ្លងកាត់ការប្រកួត ១១ដង ក្រុមនារីភ្នំពេញក្រោនទទួលបាន៣៣ពិន្ទុ ខណៈក្រុមឈរលេខ២ សៀមរាបអែហ្វស៊ី មាន២២ពិន្ទុ...
លោក Mauricio Pochettino និយាយថា ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និងជាពីរបួសពេញលេញដើម្បីចូលរួមប្រកួតតទល់ក្រុម Real Madrid ក្នុងជំនួបជើងទីពីរវគ្គ១៦ក្រុម នៃពានរង្វាន់ UEFA Champions League នាយប់ឈានចូលថ្ងៃទី១០ ខែមីនា។ កាលពីថ្ងៃទី៨ ខែមិនាក្លិបបាល់ទាត់ Paris Saint Germain បានប្រកាសថា ខ្សែប្រយុទ្ធ Kylian Mbappe...