អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដោយបង្កើតឱ្យមានសកម្មភាពកម្សាន្ត Beach Volleyball កន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាត ហើយអាចរៀបចំទៅជា Food street...
ភ្នំពេញ៖ ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។...