ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។នេះគឺជាសាអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ៣០ ខែ មេសា...
កណ្ដាល៖ លោកអភិបាលស្រុកខ្សាច់កណ្តាល បានបង្កើតផ្សារចល័តមួយកន្លែងសម្រាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល បន្ទាប់ពីមើលឃើញថា ការផ្ទះឆ្លងរីក រាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ភាគច្រើនគឺនៅតាមផ្សារ។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារចល័តខ្សាច់កណ្តាល ដែលផ្ដួចផ្ដើមគំនិតដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល និងមានការយកចិត្តទុកដាក់ពីរូបលោកផ្ទាល់ និងបានសហការរៀបចំផ្សារ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារ ត្រី សាច់ បន្លែ...
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ពីការបន្ដសុពលភាពលិខិតអនុញ្ញាតិធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត។ ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មានទទួលបាន រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីផ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសានេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ សេចក្ដីប្រកាសព័ត៍មានបានឲ្យដឹងថា តំបន់ក្រហម រួមមាន៖ ១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១,...
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលក្នុងប្រទេសឡើយ ដោយអនុវត្តចាប់អនុវត្តពី៤៨ម៉ោងក្រោយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មានទទួលបាន។
ទោះជារដ្ឋាភិបាលបានសំរេចបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាលមួយសប្តាហ៍ទៀតក៏ពិតមែន តែរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចេញដោយអាជ្ញាធររួចហើយនោះ អាចបន្តប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងសេចក្តីជូនដំណឹងមួយ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយ ដែលបានទទួលលិខិតអនុញ្ញាត ធ្វើដំណើរ...
រដ្ឋបាលខេត្តកណ្តាលបានសម្រេចយកទីតាំងតំបន់ អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារសួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត សម្រាប់ប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិត ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំពោះការដែលរដ្ឋបាលខេត្តកណ្តាល សម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលចត្តាឡីស័កថ្មី នាពេលនេះ ក្នុងខណៈពេលដែល ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខេត្តរងខេត្តកណ្តាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល...
ភ្នំពេញ៖ នៅវេលារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ជូន ឯកឧត្តម...
រាជធានីភ្នំពេញ៖ ពលរដ្ឋមួយចំនួនបានសម្រុកចុះទៅស្រុកច្រើនជាងមុន នៅផ្លូវជាតិលេខ ១ ចំណុចព្រំប្រទល់រវាង ភ្នំពេញនិងស្រុកកៀនស្វាយ នៃខេត្តកណ្ដាល។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីនគរបាល ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី ២៦ មេសា ២០២១។ បើតាមការបញ្ជាក់លំម្អិតរបស់មន្ត្រីនគរបាល ដែលបានឈរជើងនៅតាមប៉ារ៉ាសផ្លូវជាតិលេខ ១ ចំណុចព្រំប្រទល់រវាង ភ្នំពេញនិងស្រុកកៀនស្វាយ នៃខេត្តកណ្ដាល បានឲ្យដឹងទៀតថា ពលរដ្ឋមួយចំនួននោះបានអាននូវព័ត៌មានដែលបានចុះផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដោយពួកគេមិនបានចូលទៅអានដោយលំម្អិតនោះទេ គឺគ្រាន់តែអានត្រឹមតែចំណងជើងតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យពួកគេប្រញេប្រញាប់រៀបចំបង្វេចទៅស្រុកកំណើតរៀងៗខ្លួន។...
ភ្នំពេញ៖ ក្នុងខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រ មុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពី កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំ នួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក...