ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅ អាជ្ញាធរខណ្ឌ នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនអនុញ្ញាតឱ្យមានការលក់ម៉ូតូ លក់ឡាន រំលោភចិញ្ចើមផ្លូវ ដើម្បីធ្វើអាជីវកម្មទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងវិញ។ ការដាក់បទបញ្ជាបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ...
(បន្ទាយមានជ័យ)៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេក ទេសផងដែរ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលស្ថិតក្នុងខេត្ដបន្ទាយមានជ័យ ជាប់ព្រំដែនរវាងកម្ពុជា...
(សៀមរាប)៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម សូឌីរាម៉ាន់ ហាសាំង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា អញ្ជើញដឹកនាំកម្មវិធីជិះកង់រួមគ្នា កម្ពុជា- ឥណ្ឌូនេស៊ី នៅរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងផ្សព្វផ្សាយ អំពីវប្បធម៌ និងអរិយធម៌កម្ពុជា និងឥណ្ឌូនេស៊ី ក៏ដូចជាបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ...
(ភ្នំពេញ)៖ ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលប្រភេទនេះ ទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទ ងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ ហើយចំពោះរបាយរស់នៅកម្ពុជាវិញ ខ្លាពពក មាននៅតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ បើតាមអ្នកជំនាញបានឱ្យដឹងថា ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី...
រាជធានីភ្នំពេញ៖ សហរដ្ឋអាមេរិក ផ្ដល់ហិរញ្ញប្បទានឥតសំណង សរុប ១៧លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (CAST-Cambodia)។ គម្រោងនេះ មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានលើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ធ្វើឱ្យការអនុវត្តគម្រោង CAST...
បរទេស៖ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Yasuhide Nakayama នៅថ្ងៃទី២៨ ខែមិថុនា បានលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំង ដែលបង្កឡើងដោយកិច្ចសហការរវាងចិន និងរុស្ស៊ី។ លើសពីនេះ លោកNakayama បានបញ្ជាក់ពីភាពចាំបាច់ ដែលរដ្ឋាភិបាលក្រុងតូក្យូ ត្រូវតែ «ភ្ញាក់ខ្លួន» ដើម្បីការពារក្រុងតៃប៉ិពីការដាក់សម្ពាធរបស់ប៉េកាំង ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។ លែងនៅក្នុងវេទិកាមួយ តាមប្រព័ន្ធវីដេអូ នៅវិទ្យាស្ថាន Hudson លោក Yasuhide Nakayama អនុរដ្ឋមន្រ្តីការពារជាតិ...
ទីបំផុត លោក ប្រាជ្ញ ចន្ទ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំងដោយព្រះមហាក្សត្រ ។ គេសង្កេតឃើញថា ពិធីប្រកាសឱ្យចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មីនេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះ...
រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិរបស់វៀតណាមប្រចាំនៅកម្ពុជាលោកវ៉ូ ក្វាង មិញ (Vu Quang Minh)នៅព្រឹកថ្ងៃអង្គារនេះ បានជួបជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលាទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែខុសពីជំនួបជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាដទៃទៀត គឺនៅលើកនេះ ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិវៀតណាមបានគូសបញ្ជាក់ប្រាប់លោកសាយ ឈុំថា វៀតណាមនៅតែចងចាំ និងដឹងគុណដល់កម្ពុជាដែលបានខិតខំចូលរួមជួយរំដោះ និងបង្រួបបង្រួមវៀតណាមមកជាប្រទេសតែមួយដូចពេលបច្ចុប្បន្ននេះ។ គឺនៅចំពោះមុខលោកសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិរបស់វៀតណាមប្រចាំនៅកម្ពុជាលោកវ៉ូ ក្វាង មិញ បានអះអាងដូច្នេះថា...
រាជធានីភ្នំពេញ៖ បេីតាមការថ្លែងរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ គ្រោងនឹងដាក់ដំណើរការសាកល្បងនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ ជាក់ស្ដែងក្នុងឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោករដ្ឋមន្ដ្រី បានថ្លែងបន្ដថា ទោះជាក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ...
ថៃ៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ ក្នុងរដូវកាលកូវីដ-១៩ នេះ មិនថាសិល្បករឬបុគ្គលទូទៅនោះទេ នៅពេលដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ គឺត្រូវតែធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯងនិងអ្នកដទៃ។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ កញ្ញា Taew Natapohn បានក្លាយជាតារាស្រីថៃដំបូងទៅហើយ ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ។ បើនិយាយទៅ រហូតមកទល់នឹងបច្ចុប្បន្ននេះ តារាស្រី Taew Natapohn បានធ្វើចត្តាឡីស័កលើកទី៧ហើយ ពោលគឺស្មើនឹង ៩៨ថ្ងៃ ដែលតារាស្រីរូបនេះឃុំខ្លួននៅតែម្នាក់ឯង មិនពាក់ព័ន្ធជាមួយអ្នកផ្ទះ...